ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់ ខណៈអ្នកជាសះស្បើយ ៧នាក់
BY Naren
June 13, 2024
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣នាក់ ខណៈជាអ្នកជាសះស្បើយ ៧នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,២៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,១៤១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្តល់សិទ្ធិដោយ៖Fresh News
