ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្រ្តីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
BY Naren
June 17, 2024
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យ ស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
នៅក្នុងអនុក្រឹត្យនេះ ប្រធានអាជ្ញាធរ ទទួលបានប្រាក់ឧបត្ថម្ភ២,៥លានរៀល ក្នុងមួយខែ ចំណែកអនុប្រធានទទួលបាន ២,៣លានរៀល និងសមាជិកទទួលបាន២លានរៀល។ បន្ថែមពីនេះ អនុក្រឹត្យក៏បានផ្តល់ប្រាក់ឧបត្ថម្ភ និងប្រាក់បំណាច់មុខងារ ដល់មន្រ្តីអាជ្ញាធរតាមលំដាប់លំដោយផងដែរ។ ផ្តល់សិទ្ធិដោយ៖ Fresh News
ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖



