ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅរសៀលថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ
BY Naren
June 24, 2024
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។ នេះសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌៕ ផ្តល់សិទ្ធិដោយ៖ Fresh News

