Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសេដ្ឋកិច្ច ច្រានចោលលិខិតក្លែងក្លាយ ដែលលើកឡើងពីការអនុម័តផ្តល់កម្ចី ១០លានដុល្លារ ទៅឱ្យក្រុមហ៊ុនមួយ

    BY Naren June 29, 2024
    ក្រសួងសេដ្ឋកិច្ច ច្រានចោលលិខិតក្លែងក្លាយ ដែលលើកឡើងពីការអនុម័តផ្តល់កម្ចី ១០លានដុល្លារ ទៅឱ្យក្រុមហ៊ុនមួយ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញមកច្រានចោលលិខិតក្លែងក្លាយ ដែលប្រើប្រាស់ត្រាក្រសួង និងហត្ថលេខារបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងពីការអនុម័តផ្តល់កម្ចី ១០លានដុល្លារ ទៅឱ្យក្រុមហ៊ុនមួយ។

    ក្រសួងបញ្ជាក់ថា «លិខិតនេះ គឺជាឯកសារក្លែងក្លាយ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រឡំ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: