ប្រកាសចូលកាន់តំណែងមេយោធាខេត្តកោះកុង, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ ហាមដាច់ខាតមិនឲ្យមានអ្នករត់ការ ដើម្បីឡើងមុខតំណែង ឬផ្លាស់ប្តូរតួនាទីនៅក្នុងជួរកងទ័ពឡើយ
(កោះកុង)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ប្រកាសផ្លាស់ប្តូរមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនលោកឧត្តមសឹនីយ៍ត្រី ជូន សុភ័ក្រ្ភ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-17-0.jpg)
នៅក្នុងពិធីនេះក៏មានការចូលរួមលោក សំ ឃិតវៀន អភិបាលស្ដីទីខេត្តកោះកុង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ត្រី ជូន សុភ័ក្រ្ភ ត្រូវបានតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជំនួសលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ដែលត្រូវបានតែងតាំងជានាយរងសេនាធិការកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា ដើម្បីពង្រឹងលើវិស័យក្រសួងការពារជាតិឲ្យមានភាពរឹងមាំ, កងយោធពលខេមរភូមិន្ទ ត្រូវរួនរួមគ្នាបំពេញកាតព្វកិច្ចតួនាទីជាកងទ័ព ត្រូវចេះសាមគ្គីគ្នា រួបរួមគ្នារក្សាភាពផ្ទៃក្នុងឲ្យរឹងមាំ ពុះពារគ្រប់ឧបសគ្គដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ និងរួមសហការជាមួយមន្ត្រីរាជការគ្រប់ស្ថាប័ន។
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-17-1.jpg)
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្ថែមថា ប្រទេសមានសន្តិភាព មានសេ្ថរភាពដល់បច្ចុប្បន្នភាពនេះគឺការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានប្រើនយោបាយឈ្នះឈ្នះ និងដឹកនាំប្រទេសពោរពេញដោយសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ និងឲ្យមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ និងបន្សល់នូវស្នាដៃជាច្រើនសម្រាប់រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយយើងរួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស និងដឹងគុណស្ថាបនិកជានិច្ច។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា «ក្នុងជួរកងទ័ពគឺហាមដាច់ខាត មិនមានមេបញ្ជាការ មេបញ្ជាការរងណាម្នាក់រត់ការដើម្បីតម្លើយតួនាទីដើម្បីលាភសក្ការៈ ឬផលប្រយោជន៍ខ្លួនឯងឡើយ»។
លោកឧត្តមសេនីយ៍ត្រី ជូន សុភ័ក្រ្ភ បានប្តេជ្ញាចិត្តថា ក្នុងនាមលោកជាមេបញ្ជាការតំបន់សឹករងកោះកុងទើបទទួលមុខតំណែងថ្មី លោកមិនស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីការពារដាច់ខាត ព្រមទាំងការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុងឧត្តមជាមរតកប្រវត្តិសាស្រ្តបន្សល់ទុកពីសម្ដេចតេជោ ហ៊ុន សែន ជាពិសេសវាយកម្ទេចរាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសេចក្តីសុខ សន្តិភាព ដែលបង្កឡើងដោយ ពួកប្រឆាំង៕ ផ្តល់សិទ្ធិដោយ៖ Fresh News
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-17-2.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-18-3.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-18-4.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-22-0.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-22-1.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-33-0.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-33-1.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-33-2.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-33-3.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-33-4.jpg)
![](https://image.freshnewsasia.com/2021/id-022/fn-2024-07-02-14-54-33-5.jpg)