PR July 24, 2024

GANZBERG ចិត្តល្អ បានចាក់សាំងម៉ូតូហ្រី្វៗជូនពលរដ្ឋនៅស្រុកចំនួន ៣ ក្នុងខេត្តមណ្ឌលគិរី

Liny Chan

ដើម្បីអបអរសាទសមិទ្ធិផលលំដាប់ពិភពលោក, រសជាតិកំរិតកំពូល ឈ្នះមេដាយមាសកំរិតពិភពលោកឆ្នាំ២០២៤ ពី Monde Selection! និងជាពិសេស ពានរង្វាន់ SUPERIOR TASTE AWARD 2024 ពីស្ថាប័ន International Taste Institute។

កាលពីថ្ងៃទី២២ – ២៣ ខែកក្តដា ឆ្នាំ២០២៤ GANZBERG បានរៀបចំយុទ្ធនាការ ចាក់សាំងម៉ូតូហ្រី្វៗជូនប្រជាពលរដ្ឋនៅស្រុកចំនួន ៣នៅក្នុងខេត្តមណ្ឌលគិរី រួមមានស្រុក កែវសីម៉ា ក្រុងសែនមនុរម្យ និងស្រុកពេជ្រចិន្តាចំនួន ២០០០ គ្រួសារ ស្មើនិង ២០០០ ម៉ូតូ ដើម្បីចូលរួមកាត់ចំណែកកាត់បន្ថាយការចំណាយប្រចាំថ្ងៃរបស់លោកតា លោកយា ពូអ៊ុ មីងមា បងប្រុសបងស្រី និងពុកម៉ែបងប្អូនក្នុងការធ្វើដំណើរប្រកបរបរចិញ្ចឹមេជីវិតប្រចាំថ្ងៃបានមួយចំនួនផងដែរ។

ភាពរីករាយ ស្នាមញញឹម សម្លេងសើចក្អាកក្អាយ ប្រកបទៅដោយភាតរៈភាព សុខដុមរមនា តែងតែកើតមាននៅពេលដែលពួកបានមកទទួលការចាក់សាំងម៉ូតូហ្វ្រីៗពីកម្មវិធី GANZBERG ចិត្តល្អ។ យុទ្ធនាការណ៍ ចាក់សាំងម៉ូតូហ្រី្វ ជាយុទ្ធនាការណ៍ដំបូងគេបង្អស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក និងស្រុកខ្មែរ ។

សកម្មភាពនេះបានធ្វើការចាក់សាំងម៉ូតូហ្វ្រីជូនពួកម៉ាកល្អ បងប្អូនល្អ និងប្រជាពលរដ្ឋកន្លងបានចំនួនម៉ូតូ ២០ម៉ឺនគ្រឿងរួចមកហើយ។ បើសិនជាពុកម៉ែបងប្អូនចង់អោយ GANZBERG នៅតែបន្តសកម្មភាពសប្បុរស់ធម៌នេះបន្តទៀត សូមកុំភ្លេចជួយ Like និង Shear ម្នាក់មួយផង៕