បុរសពីរនាក់ឈ្នះរង្វាន់ពី GANZBERG ហើយនាំលាភចែកដល់អ្នកភូមិទៀត!
ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២៤ បងប្រុស សុ គុណ មុខរបរជាអ្នករត់ Pass Ap នៅម្តុំ K Mall ផ្លូវ វេងស្រេង ខ័ណ្ឌសែនសុខ រាជាធានីភ្នំពេញ ដែលគាត់មានស្រុកកំណើតនៅ ភូមិឈើទាល ឃុំ ត្នោតជុំ ស្រុកក្រគ ខេត្តពោធិ៍សាត់ បានឈ្នះរង្វាន់ពីស្រាបៀរ GANZBERG។

ក្រោយពីសម្រាកពីការរត់ Pass Ap គាត់បានរៃលុយគ្នាជាមួយពួកម៉ាកសម្លាញ់នឹងគ្នាបានទិញ GANZBERG ចំនួន ៣កំប៉ុង ដើម្បីបាយឆ្ងាញ់ និងបង្កើតភាពសប្បាយរីករាយជាមួយពួកម៉ាកល្អរបស់គាត់ជារៀងរាល់ល្ងាច ស្រាប់តែមានសំណាងគាស់ឈ្នះរង្វាន់ ១៦៨ ដុល្លារ ដែលមានបន្ថែមនូវអក្សរថា ( ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ) នេះគឺជារង្វាន់ទឹកប្រាក់ ធ្វើអោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា រង្វាន់ដែលគាត់បានឈ្នះនេះ គឺមិនមែនត្រូវបានតែគាត់ម្នាក់ឯង ឬ ត្រឹមតែ ២នាក់មិត្តភ័ក្ររបស់គាត់ តែប៉ុណ្ណោះទេ ជាក់ស្តែងរង្វាន់នេះ គឺអតិថិជនកំពូលសំណាងជាអ្នកគាស់ត្រូវ គឺទទួលបានរង្វាន់ ១៦៨ដុល្លារ បន្ថែមរហូតដល់ ១០០ដង ដែលស្មើរនឹងទឹកប្រាក់សរុប ១៦,៨០០ ដុល្លារ ឯណោះ សម្រាប់ធ្វើការបែងចែងជូនពួកម៉ាកល្អរបស់គាត់។

ដំណឹងនេះគ្រាន់តែក្រុមហ៊ុនប្រកាសអោយគាត់បានដឹងជាពត៌មានភ្លាម គាត់រំភើបស្ទើរគាំង រកអ្វីមកប្រៀបពុំបាន ទាំងស្ថានភាពគាត់កំពុងតែជួបការលំបាក រក១ថ្ងៃដើម្បី១ថ្ងៃតែប៉ុណ្ណោះ លែងអីមកជួបសំណាងធំបែបនេះ ធ្វើអោយគាត់សប្បាយចិត្តហួសថ្លែង អារម្មណ៍ភ្ញាក់ព្រឺតហាក់បីដូចជាកំពុងដេកយោលអង្រឹង លង់លក់ ត្រូវគេលួចកាត់ខ្សែអញ្ចឹងឯង។


លក្ខខណ្ឌបែងចែករង្វាន់ ១៦៨ ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់


