GANZBERG ចិត្តល្អ នឹងចាក់សាំងម៉ូតូហ្វ្រី ចំនួន ១០ម៉ឺនម៉ូតូរយៈពេល ៣ថ្ងៃជាប់ៗគ្នា ជូនបងប្អូនខ្មែរទៅលេងស្រុកកំណើតនាថ្ងៃបុណ្យភ្ជុំ
មកវិញលើកនេះមិនធម្មតា ធំជាងមុខ អស្ចារ្យជាងមុខ ច្រើនជាងមុន នារដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅជួបជុំក្រុមគ្រួសារ។

បើយោងតាមវីដេអូប្រូម៉ូតកម្មវិធីនៅលើ Facebook page ផ្លូវការរបស់ GANZBERG បានអោយដឹងថា ដើម្បីជួយសំរួលដល់ការធ្វើដំណើរតាមរយៈជិះម៉ូតូប្រជាពលរដ្ឋខ្មែរទៅលេងស្រុកកំណើតនាថ្ងៃឈប់សម្រាកពីកិច្ចការងារ នាឪកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ក្រុមហ៊ុន GANZBERG បានប្រកាសជាសាធារណៈថា GANZBERG នឹងរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភពលោក និងស្រុកខ្មែរនោះ គឺកម្មវិធី GANZBERG ចិត្តល្អចាក់សាំងម៉ូតូហ្វ្រី ចំនួន ១០ម៉ឺនម៉ូតូ !ចំនួន ១០ ម៉ឺនម៉ូតូ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈចំនួន ១០ ទីតាំងក្នុងរាជធានីភ្នំពេញចំនួន ៣ថ្ងៃជាប់ៗគ្នា។
- ថ្ងៃទី ២៨ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈPTT ព្រែកព្នៅ , PTT លីយ៉ុងផាត់,PTT អង្គរស្នូល, PTT ព្រៃកី
- ថ្ងៃទី ២៩ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈPTT កួរស្រូវ, PTT ច្បារអំពៅ,PTT ព្រែកហ៊ូ
- ថ្ងៃទី ៣០ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈ PTT វេងស្រេង, PTT ផ្លូវជាសុផារ៉ា, PTT ភ្នំពេញថ្មី

ភាពរីករាយ ស្នាមញញឹម សម្លេសសើចក្អាកក្អាយ ប្រកបទៅដោយភាតរភាព សុខដុមរមនា តែងតែកើតមានគ្រប់ពេលមានការជួបជុំគ្រួសារ ពួកម៉ាកល្អ បងប្អូនល្អ ១ឆ្នាំមានតែម្តង។ អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងឡាយ! ក្នុងឪកាសនេះ យើងខ្ញុំសូមជម្រាបថា៖ ការគ្រាំ និងពិសា GANZBERG របស់ពុកម៉ែបងប្អូន គឺបានចូលរួមចំណែកក្នុងបង្កើតអោយមានកម្មវិធីសប្បុរសធម៌នេះ សូមជួយគាំទ្រ GANZBERG ជាបន្តទៀត៕






