Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី ឆ្នាំ២០២៤

    BY Liny Chan November 25, 2024
    កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ (The 2nd Pétanque Asian Championships 2024) នៅឆាយនីសតៃប៉ិ។

    ព្រឹត្តិការណ៍ប្រចាំទ្វីបនេះ កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ៦នាក់ ចូលរួមការប្រកួតជាមួយអត្តពលិកមកពីបណ្ដាប្រទេសជាច្រើនក្នុងទ្វីបអាស៊ី ខណៈជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៥គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១។

    សម្រាប់មេដាយមាស គឺដណ្ដើមបានដោយកីឡាករ សុខ ចាន់មាន លើវិញ្ញាសាឯកត្តជនបុរស និង ១គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាបុរស ២នាក់ ទល់ ២នាក់ ដោយកីឡាករ សុខ ចាន់មាន និងសិស្សប្អូន ពុធយ៉ុន ច័ន្ទដារ៉ា។ រីឯមេដាយប្រាក់ ដណ្ដើមបានលើវិញ្ញាសាចម្រុះបុរស-នារី ២នាក់ទល់ ២នាក់ ដោយកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាការិនី ធា សម្ផស្ស។

    ដោយឡែកមេដាយសំរឹទ្ធទាំង ២គ្រឿងវិញ ដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាឯកត្តជននារី និងលើវិញ្ញាសានារី ១នាក់ ទល់ ២នាក់ ដោយកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី ធា សម្ផស្ស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: