ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកជាថ្មីពីការជិតផុតកំណត់ថ្ងៃ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤
BY Liny Chan
November 25, 2024
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកសារជាថ្មី ដល់ម្ចាស់យានយន្តទាំងអស់ សូមរួសរាន់មកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំឲ្យទាន់ពេលវេលា ព្រោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកបង់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤»៕
សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖

ផ្ដល់សិទ្ធិដោយ៖ Fresh News