ព័ត៌មានជាតិ November 26, 2024

ជូនដំណឹង! អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីស្អែកនេះទៅ

Liny Chan

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ។

(រូបតំណាង)

អាជ្ញាធរជាតិអប្សរា ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ – ភ្ញៀវទេសចរណ៏ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីអភិរក្ស និងជួសជុលរួតបាកានជ្រុងឦសាននៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា