Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បវរកញ្ញាឯកមកពីប្រទេសអារ៉ាប់​ បានក្លាយម្ចាស់ជ័យលាភី​គ្រងមកុដ​បវរកញ្ញាឯក​ភពផែនដីអន្តរជាតិឆ្នាំ២០២៤

    BY Liny Chan November 28, 2024
    បវរកញ្ញាឯកមកពីប្រទេសអារ៉ាប់​ បានក្លាយម្ចាស់ជ័យលាភី​គ្រងមកុដ​បវរកញ្ញាឯក​ភពផែនដីអន្តរជាតិឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាឯកភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ ដែលបានរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធីបវរកញ្ញាឯក​ភពផែនដីអន្តរជាតិឆ្នាំ២០២៤(Miss Planet International 2024)​ ដោយគិតត្រឹមល្ងាចថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ដែលជាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ​នេះ បានរកឃេីញកញ្ញាឯកដែលបានគ្រងមកុដហេីយ​ គឺបានទៅលេីបវរកញ្ញាឯក​ មកពីប្រទេសអារ៉ាប់​ គឺកញ្ញា​ MAHRA LUTFI ។

    វគ្គប្រកួតផ្តាច់ព្រ័ត្រនេះដែរបានធ្វេីឡេីងក្រោមអធិបតីភាព​លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍​កម្ពុជា​ (CATA) តំណាងលោក​ ហួត​ ហាក់​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។

    សូមបញ្ជាក់ដែរថា​ បវរកញ្ញាឯកទាំង​៦៦ប្រទេស​ ដែលចូលរួមប្រកួតរួមមាន៖​ កម្ពុជា កាណាដា កាហ្សាក់ស្ថាន កេនយ៉ា កុងហ្គោ កូរ៉េខាងត្បូង កូស្តារីកា កូឡុំប៊ី កាំមេរូន ក្រូអាស៉ី(ក្រូអាត) ចិន ចក្រភពអង់គ្លេស ជប៉ុន ស៉ីលី(ឈីលី) ដាណឺម៉ាក តង់ហ្សានី ថៃ នីហ្សេរីយ៉ា នូវែលសេឡង់ នេប៉ាល់ នែតដឺឡង់(ហូឡង់) នីហ្សេរីយ៉ា បាបាដូស បារាំង ប៉ាគីស្ថាន ប៉ារ៉ាហ្កាយ ប៉ូឡូញ ប៊ុលហ្ការី ប៊ែលហ្ស៉ិក ប្រេស៊ីល ព័រទុយហ្កាល់ ម៉ារ៉ុក ម៉ាឡេស៊ី ម៉ូរីស ម៉ិកស៊ិក រវ៉ាន់ដា រុស្សី លីបេរីយ៉ា លុចសំបួ វៀតណាម វ៉េណេស៊ុយអេឡា សហរដ្ឋអាមេរិក សិង្ហបុរី សេណេហ្កាល់ ស៊ុយអែត ស៊ែប៊ី ស្វីស ហៃទី ហុងកុង ហុងគ្រី ហ្វីលីពីន ហ្គ្រើណាដ ហ្សាម៉ាអ៊ីក ហ្ស៊ីមបាវ៉េ ហ្ស៊កដានី ហ្ស៊កហ្ស៊ី អាហ្វ្រិកខាងត្បូង អេមីរ៉ាត់អារ៉ាប់រួម អេរីត្រេ អូទ្រីស អ៉ីតាលី អ៉ីរ៉ង់ អ៉ីស្លង់ អ៊ុយក្រែន ឥណ្ឌា និងឥណ្ឌូណេស៊ី។

    គួរបញ្ជាក់ដែរថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកូនខ្មែរ។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: