Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នារីកម្ពុជា ប៉ះនារីឥណ្ឌូនេស៊ី ដណ្តើមពាន AFF Women’s Cup 2024 ជាក្រុមលេងមិនចាញ់ដូចគ្នាពីវគ្គជម្រុះ

    BY Liny Chan December 3, 2024
    នារីកម្ពុជា ប៉ះនារីឥណ្ឌូនេស៊ី ដណ្តើមពាន AFF Women’s Cup 2024 ជាក្រុមលេងមិនចាញ់ដូចគ្នាពីវគ្គជម្រុះ

    (វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប៉ះក្រុមនារីឥណ្ឌូនេស៊ី បន្តទៀតក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ AFF Women’s Cup 2024 ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ធន៍ ប្រទេសឡាវ ដ្បិតជាក្រុមលេងមិនចាញ់ដូចគ្នាពីវគ្គជម្រុះចេញពីពូល B ខណៈកីឡាការិនីគោព្រៃកម្ពុជា ពឿន គន្ធា ជាអ្នករកបាន ៣គ្រាប់ច្រើនជាងគេក្នុងប្រកួតនេះ ។

    មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមនារីកម្ពុជា បានយកឈ្នះលើក្រុមទីម័រខាងកើតយ៉ាងចាស់ដៃ ៣-០ ខណៈក្រុមនារីឥណ្ឌូនេស៊ី ក៏យកបានលទ្ធផលដូចគ្នានេះលើក្រុមសិង្ហបុរី ពីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ។ ដ្បិតក្រុមនារីកម្ពុជា និងក្រុមឥណ្ឌូនេស៊ី ធ្លាប់ប៉ះគ្នាក្នុងពូលបានត្រឹមស្មើគ្នាដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីនោះទេ ។

    ស្ថិតក្នុងប្រកួតនេះដែរ ឃើញថាក្រុមនារីកម្ពុជា មានដល់ទៅ ៣នាក់ដែលអាចរកបានគ្រាប់ស៊ុតបញ្ចូលទីក្នុងនោះ កីឡាការិនី ពឿន គន្ធា ស៊ុតបាន ៣គ្រាប់, កីឡាការិនី សឿន វីផា និងកីឡាការិនី ឈិត សាភឿន រកបានម្នាក់ ១គ្រាប់ដូចគ្នា ដែលស្ថិតក្រោមការដឹកនាំដោយលោក ឃួន ឡាបូរ៉ាវីត អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិកម្ពុជា ។ ហើយក្រុមដណ្តើមលេខ៣ ជាការជួបគ្នារវាងក្រុមទីម័រខាងកើត ទល់នឹងក្រុមសិង្ហបុរី ។

    សូមជម្រាបផងថា សម្រាប់ការប្រកួតដណ្តើមពាន AFF Women’s Cup 2024 គឺជាការប្រកួតជម្រុះដើម្បីជ្រើសយកក្រុមម្ចាស់ជើងឯក និងក្រុមរងជើងឯកលេខ២ និងលេខ៣ នឹងមានសិទ្ធគ្រប់គ្រាន់ឈានទៅប្រកួតក្នុងពានរង្វាន់ ASEAN Women’s Championship នាឆ្នាំក្រោយ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: