Khmerpress

ស្វែងរក

PR

តើ ឧកញ៉ា ខេមរៈ សិរីមន្ត និយាយអ្វីខ្លះពី ធឿន ធារ៉ា?

BY Liny Chan December 7, 2024
តើ ឧកញ៉ា ខេមរៈ សិរីមន្ត និយាយអ្វីខ្លះពី ធឿន ធារ៉ា?

ភ្នំពេញ៖ បន្ទប់ពី លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានចេញ MV បទថ្មី “ដាច់ឆ្នាំថ្មី សល់អ្វីខ្លះ?” ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេស ហ្វេនៗតែម្តង។

រឿងរ៉ាវក្នុងបងចំរៀងមួយនេះ និយាយរៀបរាប់ពីជីវិតពិតរបស់កម្មករប្រមូលសំរាម ដែលខិតខំធ្វើការងារមិនគិតយប់ថ្ងៃ ទោះក្តៅរងារ ឈឺក្បាលវិលមុខ ក៏នៅតែទ្រាំ ដើម្បីក្រពះ និងគ្រួសារ។ រឿងMV ថ្មីមិនទាន់ចប់ផង កំពូលតារាចម្រៀង ច្រៀងបានគ្រប់ទំរង់ ឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយចំៗទៅកាន់ កំពូលកីឡាករ ប្រដាល់គុនខ្មែរ ធឿន ធារ៉ា នៅលើឆាកប្រគំតន្ត្រីដ៏ធំអស្ចារ្យរបស់ GANZBERG BEER កាលពីយប់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤ នៅស្រុករមាសហែក ខេត្តស្វាយរៀង នៅមុខមហាជន និងហ្វេនៗ ហើយកំពុងមានការផ្សាយផ្ទាល់ផង។

ក្នុងនោះគាត់បាននិយាយថា៖ «កីឡារ ធឿន ធារ៉ា គាត់បានធ្វើរឿងអស្ចារ្យសម្រាប់ប្រទេសជាតិរបស់យើង ពាក់ព័ន្ធ និងគុនខ្មែរ ហើយ GANZBERG បានផ្តល់ផ្ទះ ឡាន និងក្លាយជា BA របស់ក្រុមហ៊ុនទៀត ហើយខ្ញុំក៏មានចម្រៀងមួយបទ ទុកជាការដូជូនគាត់មួយដែរ គឺបទ “បេះដូងអ្នកប្រដាល់”។ ពុកម៉ែបងប្អូនស្ទើមួយប្រទេសអ្នកខ្លះក៏បានធ្លាប់ស្តាប់ និងច្រៀងបទនេះផងដែរ បទនេះហាក់ដូចជានិយាយរៀបរាប់ពីជិវិតរបស់កំពូលកីឡាករគុនខ្មែរ ធឿន ធារ៉ា អញ្ជឹងដែរ៕

Share This Post: