ព័ត៌មានជាតិ December 12, 2024

ឧកញ៉ា ព្រាប សុវត្ថិ សម្រេចលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ជា «ឧកញ៉ា» ដដែល

Liny Chan

ឧកញ៉ា ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានសម្រេចលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមងារជា «វរសេនីយ៍ឯក» អត្តលេខ ០៤៨៦៩៤ នាយរង ការិយាល័យទី៥ នៃកងទ័ពជើងគោក។

យោងតាមការអនុក្រឹត្យ ការលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលធ្វើឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ថ្មីៗនេះ បានបញ្ជាក់ថា ឧកញ៉ា ព្រាប សុវត្ថិ បានលាលែងចេញពីក្របខ័ណ្ឌ ដោយសុំរក្សាទុកគោរមងារ ជា «ឧកញ៉ា» ដដែល៕