Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យអាជីវករក្នុងមូលដ្ឋាន រក្សាតម្លៃម្ហូបអាហារ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ ឱ្យនៅដដែល កុំមានការដំឡើងថ្លៃ

    BY Liny Chan December 17, 2024
    អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យអាជីវករក្នុងមូលដ្ឋាន រក្សាតម្លៃម្ហូបអាហារ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ ឱ្យនៅដដែល កុំមានការដំឡើងថ្លៃ

    (ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់អាជីវករក្នុងខេត្តព្រះសីហនុ រក្សាតម្លៃម្ហូបអាហារ និងការស្នាក់នៅផ្សេងៗសម្រាប់ភ្ញៀវទេស​ចរ ឱ្យនៅដដែល កុំឱ្យមានការដំឡើងថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យទានផ្សេងៗ។

    លោកបានបញ្ជាក់បែបនេះ ដល់អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដែលចុះផលិត និងផ្សព្វផ្សាយព័ត៌មានអំពីខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។

    លោកអភិបាលខេត្ត ម៉ាង ស៊ីណេត បានបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលឱ្យភ្ញៀវទេសចរអាចធ្វើការទស្សនា និងសិក្សាបន្ថែមអំពីសក្ដានុពលរបស់ខេត្ត។

    បន្ថែមពីនេះ លោកបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺគិតគូរដល់តម្លៃសេវា បរិស្ថាន សណ្ដាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោកបានបន្តថា សម្រាប់ខេត្តយើង គឺយើងរក្សាតម្លៃថេរនៃម្ហូបអាហារ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ តាមរយៈការកោះប្រជុំជាមួយអាជីវករក្នុងមូលដ្ឋាន៕

    សូមស្តាប់ការលើកឡើងរបស់ លោកអភិបាលខេត្តតាមរយៈលីងនេះ ៖ https://www.facebook.com/freshnewsasia/videos/576772101742366/

    Share This Post: