Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរនិងនាវិកចម្រុះជាតិសាសន៍ជិត ៣ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ

    BY Liny Chan December 19, 2024
    នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរនិងនាវិកចម្រុះជាតិសាសន៍ជិត ៣ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន២,១២៦នាក់ មានដល់ទៅ៣៦សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាល្លឺម៉ង់ ស្វីស អូទ្រីស) និងនាវិកចំនួន៦៣១នាក់ មានដល់ទៅ២៦សញ្ជាតិ សរុប២,៧៥៧នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។

    របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។

    សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ AIDA STELLA សញ្ជាតិអ៉ីតាលី បានចេញពីប្រទេសវៀតណាមមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: