Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ ណែនាំឱ្យប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ចំនួន ៣ច្បាប់ ពិសេសនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា

    BY Liny Chan December 20, 2024
    ក្រសួងទេសចរណ៍ ណែនាំឱ្យប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ចំនួន ៣ច្បាប់ ពិសេសនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា

    (ភ្នំពេញ)៖ យោងលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្តនិងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ សម្រាប់ដាក់តាំងនិងប្រើប្រាស់ជាទូទៅ។

    គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ទាំង៣ច្បាប់នោះ រួមមាន៖
    ១. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
    ២. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ
    ៣. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: