Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដំណឹងពីការប្រឡងដំណាក់កាលទី២ សម្រាប់បេក្ខជនជ័យលាភីលើវិញ្ញាសាសរសេរ

    BY Liny Chan December 20, 2024
    អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដំណឹងពីការប្រឡងដំណាក់កាលទី២ សម្រាប់បេក្ខជនជ័យលាភីលើវិញ្ញាសាសរសេរ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងពីការប្រឡងដំណាក់កាលទី២ សម្រាប់បេក្ខជនជ័យលាភីលើវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូខាងមុខ។

    ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ការប្រឡងដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ ធ្វើឡើងនៅអគាររដ្ឋបាលពហុបំណង នៃវិស័យយុត្តិធម៌ ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

    សូមបញ្ជាក់ជូនថា​ ដំណើរ​ការ នៃការសម្ភាសផ្ទាល់មាត់​ នឹងធ្វើឡើងដោយគណៈមេប្រយោគមួយ​ស្ថិតក្រោមការដឹកនាំផ្ទាល់ លោក​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕

    ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: