Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Apple ជួបពិភាក្សាជាមួយ Tencent និង ByteDance ដើម្បីបញ្ចូលមុខងារ AI ក្នុង iPhone លក់នៅចិន

    BY Liny Chan December 20, 2024
    Apple ជួបពិភាក្សាជាមួយ Tencent និង ByteDance ដើម្បីបញ្ចូលមុខងារ AI ក្នុង iPhone លក់នៅចិន

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា កំពុងជួបពិភាក្សាជាមួយ Tencent និងក្រុមហ៊ុនមេ TikTok គឺ ByteDacne អំពីការបញ្ចូលគំរូបញ្ញាសិប្បនិម្មិត AI របស់ពួកគេទៅក្នុង iPhone ដែលលក់ក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

    Apple បានចាប់ផ្តើមដាក់ដំណើរការកម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI ទៅក្នុង iPhone ក្នុងខែនេះ ដែលជាផ្នែកមួយនៃ Apple Intelligence រប​ស់ខ្លួនដែលអនុញ្ញាតឱ្យប្រើជាមួយនឹង Siri និង chatbot រួមទាំងសំណួរផ្សេងៗអំពីអ្នកប្រើប្រាស់។ ប៉ុន្តែអ្វីដែល Apple កំពុងជួបពិភាក្សាជាមួយក្រុមហ៊ុនចិនទាំងពីរនេះគឺថា ChatGPT របស់ OpenAI មិនមាននៅក្នុងប្រទេសចិននោះទេ ប្រសិនបើដាក់ដំណើរការមុខងារ AI នេះលុះត្រាតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិនជាមុនសិន។ ដូច្នេះហើយ ទើបបានជា Apple ស្វែងរកដៃគូក្នុងស្រុកដើម្បីអនុលោមតាមបទបញ្ញត្តិ។

    យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីកិច្ចពិភាក្សានេះ ទាំង Apple, ByteDance និង Tencent នៅមិនទាន់មានចម្លើយណាមួយតបទៅកាន់សំណើសុំការអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ។

    គួរជម្រាបថា ប្រសិនបើការចរចានេះទទួលបានជោគជ័យ គេរំពឹងថានឹងមានការរួមបញ្ចូល AI ចូលគ្នាជាមួយលក្ខណៈពិសេសជាច្រើននៅលើ iPhone ក្នុងប្រទេសចិនរួមមាន Doubao ពី ByteDance និង Hunyuan ពី Tencent៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: