Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យ៖ នគរបាលចរាចរណ៍បានដកពិន្ទុបណ្ណបើកបរ ៧៤,៥០៤ករណី និងបណ្ណបើកបរពិន្ទុសូន្យ ១,២៣២ករណី

    BY Liny Chan December 24, 2024
    អ្នកនាំពាក្យ៖ នគរបាលចរាចរណ៍បានដកពិន្ទុបណ្ណបើកបរ ៧៤,៥០៤ករណី និងបណ្ណបើកបរពិន្ទុសូន្យ ១,២៣២ករណី

    (ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការអនុវត្តការដកពិន្ទុបណ្ណបើកបរចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ មកទល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នគរបាលចរាចរណ៍ បានអនុវត្តដកពិន្ទុបណ្ណបើកបរសម្រាប់អ្នកល្មើសច្បាប់ចររាចរណ៍ផ្លូវគោកសរុបចំនួន ៧៤,៥០៤ករណី ក្នុងនោះបណ្ណបើកបរមានពិន្ទុសល់សូន្យចំនួន ១,២៣២ករណី។

    ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ផន រឹម បានបញ្ជាក់ទៀតថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៃការអនុវត្តការដកពិន្ទ​បណ្ណបើកបរសម្រាប់​អ្នកល្មើស​ច្បាប់ចររាចរណ៍ផ្លូវគោកមក មកដល់ពេលនេះមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ទទួលបានការស្នើសុំពីប្រជាពលរដ្ឋក្នុងការបណ្តុះបណ្តាលដើម្បីបន្ថែមពិន្ទុ និងប្រឡងយកបណ្ណ​បើកបរសារជាថ្មីឡើងវិញនៅឡើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ និងបានសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរ យានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុ ឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: