Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលក្រុងបាវិត ជូនដំណឹងពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន នៅលើផ្លូវក្រវ៉ាត់ព្រំដែនដើម្បីស្ថាបនាជាផ្លូវបេតុង

    BY Liny Chan February 5, 2025
    រដ្ឋបាលក្រុងបាវិត ជូនដំណឹងពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន នៅលើផ្លូវក្រវ៉ាត់ព្រំដែនដើម្បីស្ថាបនាជាផ្លូវបេតុង

    (ស្វាយរៀង)៖ រដ្ឋបាលក្រុងបាវិត បានឲ្យដឹងថា ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ១៧៥ ជាប្រភេទ ផ្លូវក្រាលគ្រួសក្រហម មានប្រវែង១១គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បាវិត និងសង្កាត់ប្រាសាទ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង និងកត្តាផ្សេងៗ បង្កជាការលំបាកដល់ការធ្វើដំណើរ និងការដឹក ជញ្ជូនទំនិញកសិផល របស់ប្រជាពលរដ្ឋ។

    ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីសម្រួលដល់ការធ្វើដំណើរលើផ្លូវក្រវ៉ាត់ព្រំដែន ក្រុមហ៊ុនសណ្ឋាគារ ដីញ៉ូ វីនេទៀន ជួយស្ថាបនាផ្លូវនេះឡើងវិញ ជាផ្លូវបេតុង ដែលមានប្រវែង១១គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ព្រមទាំងមានការបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវផងដែរ។ ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត បានអះអាងថា ផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ១៧៥ ត្រូវបានផ្អាកការធ្វើ ដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ផ្លូវនេះស្ថាបនារួចរាល់ស្ថាពរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: