ព័ត៌មានជាតិ February 14, 2025

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ គុណភាពខ្យល់គឺ «ល្អ»

Liny Chan

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តរតនគិរី ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ, ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ, ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន, ពណ៌ទឹកក្រូចៈ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News