Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមចោរប្ល-ន់ម៉ូតូយ៉ាងសកម្មចំនួន១០នាក់ ដែលបានធ្វើសកម្មភាពច្រើនខេត្ត-ក្រុង ត្រូវបាននគរបាលស្រុកបាទី ខេត្តតាកែវ បង្ក្រាប និងបញ្ជូនទៅតុលាការ

    BY Liny Chan February 15, 2025
    ក្រុមចោរប្ល-ន់ម៉ូតូយ៉ាងសកម្មចំនួន១០នាក់ ដែលបានធ្វើសកម្មភាពច្រើនខេត្ត-ក្រុង ត្រូវបាននគរបាលស្រុកបាទី ខេត្តតាកែវ បង្ក្រាប និងបញ្ជូនទៅតុលាការ

    (តាកែវ)៖ ក្រុមចោរប្លន់ម៉ូតូ និងក្រុមទទួលទិញផលចោរកម្មចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោយក្រុមចោរទាំងនេះបានធ្វើសកម្មភាពលួច និងប្លន់ ម៉ូតូរបស់ជនរងគ្រោះជាច្រើនករណី។

    ជាក់ស្តែង កាលពីពេលថ្មីៗនេះជនសង្ស័យបានចូលបន្លំលួចម៉ូតូមួយគ្រឿង របស់កម្មកររោងចក្រផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦៖០០នាទី បានសម្រេច និងធ្វើសកម្មភាពលួចប្លន់យ៉ាងសកម្មនៅខេត្ដចំនួន៣ និងក្រុង១ រួមមានខេត្ដតាកែវ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ និងក្រុងភ្នំពេញផងដែរ។

    សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមចោលួច ចោប្លន់ និងក្រុមទទួលទិញផលចោរកម្មទាំងនេះ ត្រូវបានកម្លាំងនគរបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្ដតាកែវ និងបន្តបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: