Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Facebook នឹងលុបវីដេអូដែលបាន Live នៅ ៣០ថ្ងៃបន្ទាប់

    BY Liny Chan February 20, 2025
    Facebook នឹងលុបវីដេអូដែលបាន Live នៅ ៣០ថ្ងៃបន្ទាប់

    (បរទេស)៖ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥នេះតទៅ Facebook នឹងលុបវីដេអូ Live (live broadcast recordings) បន្ទាប់ពី ៣០ ថ្ងៃ។ ការផ្លាស់ប្តូរនេះមានន័យថា វីដេអូដែលបាន Live រួច អាចធ្វើការ Live ឡើងវិញ, ទាញយក ឬចែករំលែកពីទំព័រ Facebook Page ឬ Profile បានតែក្នុងរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះ វានឹងត្រូវបានយកចេញដោយស្វ័យប្រវត្តិ។

    មូលហេតុនៃការផ្លាស់ប្ដូរ៖ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបញ្ជាក់ឱ្យដឹងថា ភាគច្រើននៃវីដេអូដែលបាន Live គឺមាន​ការកើនឡើងចំនួនអ្នកទស្សនា (views) នៅតែក្នុងពីរបីសប្ដាហ៍ដំបូងប៉ុណ្ណោះ។ ចំណែកហេតុផលមួយទៀតនោះគឺ បង្កើនប្រសិទ្ធភាពនៃ​ទំហំ​ផ្ទុកទិន្នន័យ (optimize storage), កាត់បន្ថយការចំណាយក្នុងការថែរក្សាទិន្នន័យវីដេអូ និងតម្រូវទៅតាមស្តង់ដារឧស្សាហកម្ម។

    ផលប៉ះពាល់លើវីដេអូដែលមានស្រាប់៖ តាមការបញ្ជាក់ពី Meta គឺរាល់វីដេអូដែលបាន live និងមានអាយុកាលលើពី ៣០ថ្ងៃ នឹងត្រូវដក ឬលុបចេញពី Facebook ដោយស្វ័យប្រវត្ត ហើយយុទ្ធនាការនេះវានឹងចាប់ផ្ដើមពីពេលនេះក្នុងការរាប់អាយុរបស់វីដេអូ។

    ជម្រើសអ្នកប្រើប្រាស់ និងការជូនដំណឹង៖ អ្នក​ប្រើ​នឹង​ទទួល​បាន​អ៊ីមែល និង​ការ​ជូន​ដំណឹង​ពី Facebook ​មុន​ពេល​លុបវីដេអូ ដោយ​ផ្តល់​រយៈ​ពេល ៩០ថ្ងៃ ​ដើម្បី​ Save វីដេអូ មុនពេល Facebook លុបចេញជាផ្លូវការ។ អ្នកប្រើប្រាស់មានច្រើនជម្រើសក្នុងការ Save វីដេអូ​របស់​ពួកគេ​ដោយអាចទាញយកមកទុកនៅលើឧបករណ៍ផ្ទាល់ខ្លួនដូចជាកុំព្យូទ័រ ឬទូរសព្ទ, អាចផ្ទេរវីដេអូនោះទៅកាន់ cloud storage (ដូច​ជា Dropbox ឬ Google Drive) ឬ​បំប្លែង​ទៅ​ជាវីដេអូ Reel។ ជាមួយគ្នានេះផងដែរ Facebook កំពុងរៀបចំ tools សម្រាប់ផ្ដល់​ភាពងាយ​ស្រួលដល់អ្នកប្រើប្រាស់ក្នុងការទាញយកវីដេអូដែលបាន Live កន្លងមក ដោយក្នុងនោះក៏មានមុខងារ​ទាញយក​វីដេអូម្ដងបានច្រើន​ផងដែរ (bulk download)។ អ្វីដែលកាន់តែពិសេសនោះគឺអ្នកប្រើប្រាស់ពន្យាពេលកំណត់លុបវីដេអូរហូតដល់ ៦ខែ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    មុខងារ​ទាញយក​វីដេអូម្ដង (Single Download)

    មុខងារ​ទាញយក​វីដេអូម្ដងបានច្រើន​ (Bulk Download)

    ផ្ទេរវីដេអូនោះទៅកាន់ cloud storage (Transfer Live Videos)

    Share This Post: