Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ហ្សេលេនស្គី យល់ព្រមបោះបង់តំណែងប្រធានាធិបតី ដើម្បីដោះដូរនឹងការធានាសន្តិភាពអ៊ុយក្រែន

    BY Liny Chan February 24, 2025
    លោក ហ្សេលេនស្គី យល់ព្រមបោះបង់តំណែងប្រធានាធិបតី ដើម្បីដោះដូរនឹងការធានាសន្តិភាពអ៊ុយក្រែន

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកសុខចិត្តបោះបង់តំណែង ប្រសិនបើការចាកចេញនេះ នាំមកនូវសន្តិភាពសម្រាប់អ៊ុយក្រែន ឬអាចដោះដូរនឹងការចូលជាសមាជិកអង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

    នៅពេលត្រូវបានសួរថា តើលោកមានការត្រៀមខ្លួនចាកចេញពីតំណែងទេ ប្រសិនបើវានឹងនាំមកនូវការធានាសន្តិភាព? លោក ហ្សេលេនស្គី បញ្ជាក់ថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ប្រសិនបើ ដើម្បីសន្តិភាពអ៊ុយក្រែន ប្រសិនបើអ្នកពិតជាត្រូវការឱ្យខ្ញុំចាកចេញពីមុខតំណែងរបស់ខ្ញុំ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «ខ្ញុំ​អាចប្តូរយក​សមាជិកភាព​ណាតូ​បាន បើមាន​លក្ខខណ្ឌបែប​នោះ ​ហើយនឹងចាកចេញ​ភ្លាមៗ»

    គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ទំនងជាចង់ឆ្លើយតបនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យមានការបោះឆ្នោត ហើយថែមទាំងហៅរូបលោកជាជនផ្តាច់ការទៀត ជុំវិញការបន្តដឹកនាំអ៊ុយក្រែនក្នុងអាណត្តិ ៥ឆ្នាំ ដែលអស់សុពលភាពកាលឆ្នាំ ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: