ព័ត៌មានជាតិ
ថ្ងៃស្អែកនេះ ព្រះករុណា ព្រះមហាក្សត្រ នឹងយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព
BY Nisaiy KP
March 2, 2025
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្តេចនឹងយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ។

នាអំឡុងពេលដែលព្រះករុណាស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្ដីទី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
