ព័ត៌មានជាតិ
ចាប់ និងឃុំខ្លួនម្ចាស់ប្រេន «សម្រស់ធារ៉ា» នៅខេត្ដពោធិ៍សាត់ ករណីផលិត និងកែច្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត
BY Liny Chan
March 15, 2025
(ពោធិ៍សាត់)៖ ម្ចាស់ប្រេន «សម្រស់ធារ៉ា» ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ខ្លួន និងត្រូវបានតុលាការខេត្តពោធិ៍សាត់ ដេញដីកាឃុំបណ្ដោះអាសន្ន ពាក់ព័ន្ធផលិត និងកែច្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

កម្លាំងនគរបាលខេត្ដពោធិ៍សាត់ បានចាប់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់ និងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីពេលកន្លងទៅ ម្ចាស់ប្រេនរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបនៅខេត្តស្វាយរៀង និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


