ព័ត៌មានជាតិ March 15, 2025

ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញ នាពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យហើយ។

គួររម្លឺកថា មានជនបរទេស ២នាក់ប្តីប្រពន្ធ​ ធ្វេីការឡាយវីដេអូ​ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច​ កើតឡើងនៅវេលាម៉ោង១២ម៉៤០នាទី ថ្ងៃទី​១៥ខែមីនា ឆ្នាំ២០២៥ ចំណុចផ្លូវ១០៦​ កែងផ្លូវលេខ១៣​ សង្កាត់វត្តភ្នំ​ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ​ ជាជនជាតិបរទេសខាងលេី​ បន្ទាប់មកសមត្ថកិច្ចបានរកឃើញជនរងគ្រោះដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ​ សួរនាំដំណើររឿង និងជនរងគ្រោះបានដាក់ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕ ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ