Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆេះរោងចក្រមួយកន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    BY Nisaiy KP March 16, 2025
    អគ្គិភ័យឆេះរោងចក្រមួយកន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះរោងចក្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    បើតាមសេចក្ដីរាយការណ៍ រោងចក្រដែលត្រូវអគ្គិភ័យវាយប្រហារទាំងព្រឹកនេះឈ្មោះ «ក្រុមហ៊ុន ម៊ូហ្វាស ខេមបូឌា ឯ.ក»។ ប៉ុន្ដែគេមិនទាន់ដឹងថា នៅពេលកើតហេតុនេះមានកម្មករ កម្មការិនីកំពុងបម្រើការដែរឬយ៉ាងណានោះទេ។

    សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ តែមិនទាន់ដឹងមូលហេតុដែលនាំឲ្យមានភ្លើងឆេះនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: