Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១៥ ខែមីនា ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមីនា គុណភាពខ្យល់ គឺ «ល្អណាស់»

    BY Nisaiy KP March 16, 2025
    ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១៥ ខែមីនា ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមីនា គុណភាពខ្យល់ គឺ «ល្អណាស់»

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៨៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»

    ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តតាកែវ រាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តរតនគិរី ខេត្តសៀមរាប និង ខេត្តស្ទឹងត្រែង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: