Khmerpress

ស្វែងរក

PR

តើអ្វីជាហេតុផល នៅពីក្រោយ Mr Brune Brew Master of Ganzberg ទៅកូរ៉េខាងត្បូង ដើម្បីជួបផលិតកម្ម យក្ស YG Entertainment?

BY Liny Chan March 19, 2025
តើអ្វីជាហេតុផល នៅពីក្រោយ Mr Brune Brew Master of Ganzberg ទៅកូរ៉េខាងត្បូង ដើម្បីជួបផលិតកម្ម យក្ស YG Entertainment?

ភ្នំពេញ ថ្ងៃទី18 ខែមីនា ២០២៥- ថ្មីៗនេះ ធ្លាយដំណឹងរសើបមួយ ថា Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GANZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ បានជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក។


 
ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះ បានធ្វើឱ្យហ្វេនៗនៅខ្មែរ ជាពិសេសហ្វេនៗ K-POP ចង់ដឹង និងខ្សឹបខ្សៀវគ្នាថា GANZBERG ច្បាស់ជានាំមកនូវភាពភ្ញាក់ផ្អើល ដល់ហ្វេនៗដោយនឹកស្មានមិនដល់ឆាប់ៗនេះជាមិនខាន។
 
តើនេះអាចជាការចាប់ដៃគូសហការដែលមិនធ្លាប់មាន រវាងក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មយក្សកូរ៉េខាងត្បូង YG Entertainment ដែលនឹងនាំកំពូលតារាចម្រៀង K-POP ល្បីៗមកខ្មែរ សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបានមែនទេ?


 
ពិតណាស់ពេលនេះ ព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះ ស្ថិតក្នុងភាពមន្ទិលនៅឡើយ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា ឆាប់ៗនេះក្រុមហ៊ុនស្រាបៀរ GANZBERG ប្រាកដនាំមកនូវភាពភ្ញាក់ផ្អើល បង្កភាពរំភើបរំជួលដល់ហ្វេនៗនៅខ្មែរជាមិនខាន ! កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណ៎ាហ្វេនៗ!
 
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។
Brought to you by GANZBERG

GANZBERG #GanzbergSuperIdol2025BeyondTheBest

Share This Post: