Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហជីពគ្រូបង្រៀន ប្តឹងរដ្ឋបាលលោក ត្រាំ សម្រាប់ការលុបចោលរបៀបទូទាត់កម្ចី ទៅតាមប្រាក់ចំណូល

    BY Liny Chan March 20, 2025
    សហជីពគ្រូបង្រៀន ប្តឹងរដ្ឋបាលលោក ត្រាំ សម្រាប់ការលុបចោលរបៀបទូទាត់កម្ចី ទៅតាមប្រាក់ចំណូល

    (វ៉ាស៉ីនតោន)៖ សហជីពគ្រូបង្រៀនដ៏ធំមួយនៅសហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងក្រសួងអប់រំ ដោយចោទប្រកាន់រដ្ឋបាលប្រធានាធិបតី ត្រាំ ជុំវិញការលុបចោលនូវរបៀបសងប្រាក់កម្ចី ទៅតាមលទ្ធភាពនៃប្រាក់ចំណូល សម្រាប់សិស្សនិស្សិតអាមេរិករាប់លាននាក់ ដែលកំពុងជាប់បំណុលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។

    គម្រោងប្រាក់កម្ចីសម្រាប់សិស្ស សម័យកាលលោក ចូ បៃដិន បានផ្តល់លក្ខខណ្ឌងាយស្រួល តាមរយៈការសងត្រឡប់មកវិញទៅតាមប្រាក់ចំណូល ដែលបានធ្វើឱ្យការទូទាត់ប្រចាំខែធ្លាក់ចុះសម្រាប់អ្នកខ្ចីមួយចំនួន។ វាក៏បានផ្តល់ការលើកលែងបំណុល សម្រាប់ប្រាក់កម្ចីក្នុងទំហំតូចៗរយៈពេល១០ឆ្នាំផងដែរ។

    ក្នុងពាក្យបណ្តឹងដាក់ជូនតុលាការសហព័ន្ធ នៅទីក្រុងវ៉ាស៉ីនតោន នាដើមសប្តាហ៍នេះ សហជីព The American Federation of Teachers បានប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់ក្រសួងអប់រំអាមេរិក ដែលកាលពីខែមុន សម្រាប់ការបញ្ឈប់លទ្ធភាពសងប្រាក់តាមរបៀបនេះ។

    ចំណាត់ការរបស់ក្រសួងអប់រំ បានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍សហព័ន្ធ សម្រេចថាអតីតរដ្ឋបាលលោក ចូ បៃដិន លែងមានសិទ្ធិអំណាចក្នុងការបន្តកម្មវិធីបន្ធូរបន្ថយបំណុលដល់សិស្ស ដែលបង្កើតឡើងដើម្បីកាត់បន្ថយថ្លៃទូទាត់ប្រចាំខែ សម្រាប់អ្នកប្រើប្រាស់កម្ចីរាប់លាននាក់។ សេតវិមាននៅក្រោមរដ្ឋបាលអាមេរិកថ្មី ពិពណ៌នាថាឥណទានខូច អាចដាក់បន្ទុកផ្នែកហិរញ្ញវត្ថុដល់ប្រជាជនអាមេរិក ដែលកំពុងស្វែងរកការអប់រំកម្រិតខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: