Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទីសក្ការបូជាប្រវតិ្តសាស្រ្ត Gounsa របស់កូរ៉េខាងត្បូង ត្រូវភ្លើងឆេះព្រៃបំផ្លាញ ខណៈមួយចំនួនទៀតកំពុងស្ថិតក្រោមការសង្រ្គោះ

    BY Liny Chan March 27, 2025
    ទីសក្ការបូជាប្រវតិ្តសាស្រ្ត Gounsa របស់កូរ៉េខាងត្បូង ត្រូវភ្លើងឆេះព្រៃបំផ្លាញ ខណៈមួយចំនួនទៀតកំពុងស្ថិតក្រោមការសង្រ្គោះ

    (សេអ៊ូល)៖ ភ្លើងឆេះព្រៃ បានបំផ្លាញប្រាសាទ Gounsa របស់កូរ៉េខាងត្បូង ដែលមានរចនាបថ kaleidoscope ជានិមិត្តសញ្ញានៃវិមានប្រវត្តិសាស្ត្រ និងជាប្រាសាទពុទ្ធសាសនា ឱ្យឆេះអស់រលីង នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥។

    សំណង់នានានៅបរិវេណនៃប្រាសាទ ដែលសាងសង់ឡើងដំបូងដោយព្រះសង្ឃ ក្នុងឆ្នាំ ៦៨១ ត្រូវបានភ្លើងឆេះក្នុងសប្តាហ៍នេះ ខណៈភ្លើងឆេះព្រៃដ៏ធំបំផុតសម្រាប់កូរ៉េខាងត្បូងមិនធ្លាប់មាន បានលេបត្របាក់ព្រៃ និងទីក្រុងនានា។ ព្រះចៅអធិការ Deungwoon បានប្រាប់ Reuters ថា «សំណង់ប្រាសាទ និង​អដ្ឋិធាតុ​​ព្រះសង្ឃ​ដែលតម្កល់ទុកជាង​១៣០០​ឆ្នាំ​មក​នេះ ​បាន​បាត់​បង់អស់​ហើយ»

    Gounsa គឺជាតំបន់បេតិកភណ្ឌមួយក្នុងចំណោមតំបន់បេតិកភណ្ឌ ឬវត្ថុចំនួន ១៨នៅកូរ៉េខាងត្បូង ដែលត្រូវបានបំផ្លាញ ឬខូចខាតដោយសារតែភ្លើងឆេះព្រៃ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងហោចណាស់សារីរិកធាតុចំនួន ១ ៥៦៦ ត្រូវបានយកចេញពីប្រាសាទសំខាន់ៗ រួមទាំង Gounsa និងផ្ទះគ្រួសារចាស់ៗនៅក្នុងតំបន់នេះ។

    នៅឯភូមិ Hahoe Folk ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អាជ្ញាធរបានដាក់ចេញនូវវិធានការទប់ស្កាត់ និងវិធានការផ្សេងៗទៀតទាំងអស់សង្ឃឹម ដើម្បីជួយសង្គ្រោះទីតាំងដែលដំបូលប្រក់ស័ង្កសី និងស្ថិតនៅលើផ្លូវកោងនៃទន្លេ Nakdong។ អ្នក​ស្រុក​ត្រូវ​បាន​ជំរុញ​ចាក​ចេញ ខណៈគិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ភូមិ​នោះ​ត្រូវបាន​សង្រ្គោះហើយ។

    គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងលើកនេះ បានបង្កការគំរាមកំហែងធំបំផុតចំពោះសំណង់ឈើប្រពៃណីរបស់ខ្លួន។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មនុស្សយ៉ាងហោចណាស់ ២៦នាក់បានស្លាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: