ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសប្រទានគ្រឿងឥស្សរិយយសចំនួន៣ ជូនឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាកិច្ចបច្ចាមរណៈ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿងឥស្សរិយយសចំនួន៣ ជូនឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាកិច្ចបច្ចាមរណៈ។

នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបានបញ្ជាក់ទៀតថា គ្រឿងឥស្សរិយយសទាំង៣ មានដូចជា៖
ទី១៖ មុនីសារាភណ័្ឌថ្នាក់ មហាសេរីវឌ្ឍន៏
ទី២៖ សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៏
ទី៣៖ សម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវតិ្ថមុនីវង្សកុសុម:នារីរត្ន័ថ្នាក់ មហាសេរីវឌ្ឍន៏៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




