Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់១កន្លែង នៅស្រុកស្នួល ដោយដកហូតបានវត្ថុតាងសាច់សត្វព្រៃមួយចំនួនធំ

    BY Liny Chan March 28, 2025
    សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់១កន្លែង នៅស្រុកស្នួល ដោយដកហូតបានវត្ថុតាងសាច់សត្វព្រៃមួយចំនួនធំ

    (ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់១កន្លែង ស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះ ដោយរឹបអូសបានសាច់សត្វព្រៃខុសច្បាប់មួយចំនួន ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់។

    ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខាងលើនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។

    ក្រោយការចុះឆែកឆេរសមត្ថកិច្ច បានដកហូតសាច់ឈ្លូស ១០គីឡូ, សាច់ប្រើស ១៨គីឡូ, សាច់ជ្រូកព្រៃ ២៣គីឡូ, ចាបស្រូវ ១០០ក្បាល, ស្នែងឈ្លូស, កន្ទុយក្រងោក និងទទារស់។ ចំណែកឯជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបញ្ជូនមកសាកសួរតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: