Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ បង្ហាញលេខទូរស័ព្ទ ៤ខ្សែ សម្រាប់ពលរដ្ឋខ្មែរ ដែលនៅទីក្រុងបាងកក អាចទាក់ទងដើម្បីសុំជំនួយពាក់ព័ន្ធការរញ្ជួយដី

    BY Liny Chan March 28, 2025
    ក្រសួងការងារ បង្ហាញលេខទូរស័ព្ទ ៤ខ្សែ សម្រាប់ពលរដ្ឋខ្មែរ ដែលនៅទីក្រុងបាងកក អាចទាក់ទងដើម្បីសុំជំនួយពាក់ព័ន្ធការរញ្ជួយដី

    (ភ្នំពេញ)៖ ក្រោយមានឥទ្ធិពលមកពីការរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសលេខទូរសព្ទចំនួន៤ខ្សែ សម្រាប់ពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងដើម្បីសុំជំនួយ។

    បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖

    * លេខ 094 092 5905, 094 416 558
    * លេខ 083 545 7788 (លោក ឈឹម វិបុល)
    * លេខ 062 089 8918 (លោក សម្ផស្ស)
    * លេខ 092 299 0133 (កញ្ញា ចន្ថា)

    បើតាមព័ត៌មានបឋម នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួន។

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។

    ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។

    ក្រសួង និងស្ថានទូតនឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូន ដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: