ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យនោះ ក៏មានការត្រាស់បង្គាប់តែងតាំងបុគ្គលមួយរូបផ្សេងទៀត គឺលោក សួន សុធារ៉ា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងដែរ។
សូមបញ្ជាក់ថា លោកបណ្ឌិត ជួន កក្កដា ជាអតីតព្រះភិក្ខុសង្ឃដ៏ល្បាញល្បីមួយអង្គនៅកម្ពុជា តាមរយៈការសម្តែងព្រះធម៌ទេសនា និងការបណ្តុះបណ្តាលព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅក្នុងខេត្តតាកែវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

