ព័ត៌មានជាតិ April 4, 2025

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS ដ៏ល្បីរបស់កូរ៉េខាងត្បូង ចូលជួបភាក្សាការងារដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្តរួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា

Liny Chan

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) ដ៏ល្បីរបស់កូរ៉េខាងត្បូង និងក្រុមហ៊ុន ឋានន្តរ វរ្ម័ន ឌីជីថល ២១.ឯក ចូលជួបសំដែងការគួរសម និងភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន។

ជំនួបនេះរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) គឺធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្ត រួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា (TVK) ដើម្បីបម្រើអារម្មណ៍ដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។

សម្រាប់ជំនួបសំដែងការគួរសមជាមួយលោក នេត្រ ភក្ត្រា នឹងបង្កើតនូវកាលានុវត្តភាពសម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការសហការលើវឌ្ឍនភាពបន្ថែមទៀតនៃច្បាប់វិសោធនកម្មសម្រាប់គម្រោងប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថលនីយកម្មរបស់ក្រសួងព័ត៌មាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News