ក្រុមហ៊ុន Ganzberg បានដាក់សម្ពោធផលិតផលថ្មី Ganzberg Snow និងស្វាគមន៍ក្រុមតារាចម្រៀងរ៉េប La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈផ្លូវការដំបូងរបស់ Ganzberg Snow!
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃ ០៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Ganzberg បានដាក់សម្ពោធផលិតផលថ្មីមួយទៀត និងបានរៀបចំការដាក់តាំងយ៉ាងប្លែកភ្នែក នៅកណ្ដាលផ្សារទំនើបអ៉ីអនមានជ័យ (AEON Mean Chey-Icon Plaza) គឺផលិតផល Ganzberg Snow និងមានការចុះកិច្ចព្រមព្រៀងទទួលក្រុមតារាចម្រៀងរ៉េប La Cima Cartel ជាទូតសុច្ឆន្ទៈដំបូងរបស់ផលិតផលថ្មី Ganzberg Snow នេះជាផ្លូវការ និងត្រៀមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីធំៗ តាមបណ្ដា រាជធានី ខេត្ត ទូទាំងប្រទេសខ្មែរនាពេលឆាប់ៗខាងមុខ ។

ថ្លែងនៅក្នុងកម្មវិធី លោក ហ្វ្រង់ ចូសេហ្វ ប្រ៊ូន, Brew Master របស់ក្រុមហ៊ុន Ganzberg មានប្រសាសន៍ថា «មូលហេតុដែលក្រុមហ៊ុន Ganzberg សម្រេចចិត្តក្នុងការទទួលស្វាគមន៍ ក្រុមតារាចម្រៀង La Cima Cartel ជាទូតសុច្ឆន្ទៈរបស់ Ganzberg Snow នាពេលនេះ ព្រោះតែ Ganzberg តែងតែចូលរួមលើកស្ទួយនឹងចូលរួមជ្រោមជ្រែងវិស័យជាច្រើននៅក្នុងប្រទេសខ្មែរ ជាពិសេសនៅក្នុងវិស័យសិល្បៈតន្ត្រី ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ថ្មីៗ ដល់ទស្សនិកជនរបស់យើង។ ថ្នាក់ដឹកនាំនិងក្រុមការងារទាំងមូល Ganzberg បានកត់សម្គាល់ឃើញថា សក្ដានុពលនៃវិស័យសិល្បៈចម្រៀងតន្ត្រី និងចម្រៀងរ៉េប ដោយយុវជនខ្មែរ ក្នុងសម័យកាលនេះ ស័ក្ដិសមក្នុងការទទួលបាន ការជ្រោមជ្រែង លើកតម្កើន និងផ្ដល់តម្លៃឱ្យបានខ្ពស់មួយកំរិតទៀត ដោយសារតែស្នាដៃសិល្បៈតន្ត្រីមួយនេះនឹងអាចជួយផ្សព្វផ្សាយពីគុណភាពស្នាដៃរបស់ប្រទេសកម្ពុជា និងធ្វើឲប្រទេសដទៃស្គាល់ពីផលិតផលក្នុងស្រុករបស់យើងដែរ» ។

លោក ហ្វ្រង់ ចូសេហ្វ ប្រ៊ូន បានពន្យល់បន្ថែមថា ៖ «ផលិតផលរបស់ក្រុមហ៊ុន Ganzberg ជា ម៉ាកយីហោផលិតផលដែលផលិតតាមស្តង់ដារខ្ពស់ ដែលជានិមិត្តរូបនៃភាពអបអរ និងភាពជោគជ័យ ។ ហើយការដាក់ចេញនូវរូបរាងនិងរូបមន្តថ្មីមួយទៀតដែលជា Ganzberg snow មួយនេះ នឹងស័ក្ដិសមបំផុតសម្រាប់ស្រទាប់យុវវ័យ ដែលមានរសជាតិ ស្រាលជាងគេ កាលីបជាងគេ ឡូយជាងគេ ត្រឹម 3.9 តែប៉ុណ្ណោះ ជាហេតុដែល La Cima Cartel គឺជាជម្រើសដ៏ស័ក្ដសមបំផុតសម្រាប់ផលិតផលថ្មីមួយនេះ»។

លោក ស៊ីវ ឬទ្ធី នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមចម្រៀង La Cima Cartel និង Plus855 Music ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន Ganzberg ដែលបានផ្ដល់ឱកាសក្នុងការសហការនេះដល់សិល្បកររលកថ្មីនៅក្នុងប្រទេសកម្ពុជា។

លោកក៏បានបន្ថែមទៀតថា៖ «ដែលគួរឲកត់សម្គាល់នោះគឺ Ganzberg បានលើកស្ទួយនឹងចូលរួមជ្រោមជ្រែងវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា តួយ៉ាងគឺវិស័យសិល្បៈថ្មីៗនេះ។ ហើយដូចទៅនឹង Ganzberg គឺពួកយើងមានចក្ខុវិស័យដូចគ្នា ដោយយើងចង់លើកតម្កើងតន្ត្រីដែលផលិតឡើងដោយសិល្បករក្នុងស្រុករបស់ពួកយើង ដោយបង្កើតសម្ព័ន្ធភាពនិងការផ្សារភ្ជាប់គ្នារវាងមនុស្ស និងរឿងរ៉ាវតាមរយៈតន្ត្រីច្រើនទម្រង់ពីពួកយើងដែលមានអត្ថន័យសម្រាប់សំណាក់អ្នកស្តាប់នៅគ្រប់ទិសទី។ ហើយរូបលោក និងសមាជិក ក៏ដូចជាក្រុមការងារទាំងអស់ សូមប្ដេជ្ញាថា នឹងបញ្ចេញឱ្យអស់នូវសមត្ថភាព រួមដៃគ្នាបង្កើតភាពច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីបំពេញបំណងផ្សាភ្ជាប់អ្នកគាំទ្រផង និងបង្កើតរសជាតិថ្មី ក៏ដូចជា ភាពអស្ចារ្យក្នុងវិស័យតន្ត្រីចម្រៀងរ៉េប ចេញពីស្នាដៃសិល្បករខ្មែរយើង ឱ្យកាន់តែលេចធ្លោដោយស្ដាប់មិនចេះជិនណាយ និងមានភាពល្បីរន្ទឺទាំងក្នុងស្រុក និងឈានទៅដល់លើឆាកអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងក្លាយ ជាក្រុមតារាចម្រៀងទូតសុច្ឆន្ទៈរបស់ Ganzberg Snow ជាផ្លូវការក្រុមតារាចម្រៀង La Cima Cartel បានត្រៀមខ្លួនរួចជាស្រេចនឹងត្រៀមបង្ហាញវត្តមាននៅតាមឆាកប្រគំតន្ត្រីធំៗនៅតាមបណ្ដា រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធិស្នាលមួយកំរិតទៀតជាមួយ អ្នកគាំទ្រ ដែលតែងតែចង់ជួបផ្ទាល់ជាមួយ អាយដលដ៏ស្រស់សង្ហារបស់ខ្លួននាពេលឆាប់ៗនេះ ៕













អត្ថបទដោយ៖ កញ្ញា អ៊ុច មរតកអ៊ីសតា
