Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីគង់សម្រាកពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង

    BY Liny Chan April 7, 2025
    ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីគង់សម្រាកពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង

    (ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ព្រះអង្គទាំងទ្វេនឹងស្តេចយាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីព្រះអង្គគង់សម្រាកពិនិត្យព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

    នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នាអំឡុងពេលព្រះមហាក្សត្រ ស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្ដីទី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: