ក្រុមការងារភាគីចិន កោតសរសើរសមត្ថភាពរបស់ពិធីការិនីកម្ពុជា១រូប នៅក្នុងព្រឹត្តិការផ្លាស់ប្តូរប្រជាជន និងប្រជាជន
(ភ្នំពេញ)៖ កញ្ញា ហេង ស្រីស្រស់ គឺជាពិធីការិនីចេញពីទូរទស្សន៍ជាតិកម្ពុជា ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងអាជីពជាអ្នកអានព័ត៌មាន និងជាអ្នកសម្របសម្រួលកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិបានយ៉ាងល្អ និងស្ទាត់ជំនាញ។

ស្រីស្រស់ ទទួលបានការកោតសរសើរយ៉ាងច្រើនពីថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធី ពិសេសក្រុមការងារខាងភាគីចិន ដែលកញ្ញាសម្របសម្រួលកម្មវិធីដោយភាពស្វាហាប់ មានទំនុកចិត្ត និងមានស្នាមញញឹមជាប់ជានិច្ច។ កញ្ញាគឺជាធនធានមួយដ៏ល្អរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កញ្ញា ហេង ស្រីស្រស់ ត្រូវបានជ្រើសរើសជាពិធីការិនីក្នុងកម្មវិធីសំខាន់ៗ នៃព្រឹត្តិការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្រោមប្រធានបទ «កម្ពុជា-ចិនរួមចិត្ត រួមដំណើរតែមួយ» ដែលជាកម្មវិធីដ៏សំខាន់ ដែលរៀបចំឡើងដើម្បីអបអរសាទរ និងអមដំណើរការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






