ព័ត៌មានជាតិ
កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជ្រីកហ្វូណនតេជោ ក្នុងទំហំទឹកប្រាក់ ១១៥៦លានដុល្លារ
BY Nisaiy KP
April 20, 2025
(ភ្នំពេញ)៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ក្នុងទំហំទឹកប្រាក់ ១១៥៦លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន ដែលឆ្លុះបញ្ចាំងពីការឈានដល់ការ ឯកភាពគ្នាកម្រិតខ្ពស់រវាងលោក ស៉ី ជីនពិង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


