ករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីកំណាត់ផ្លូវល្បឿនលឿន ព្រឹកមិញនេះ បណ្ដាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ៣នាក់រងរបួស
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីកំណាត់ផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ កើតឡើងដោយសាររថយន្ដបែកកង់ក្រោយ ពេលកំពុងបេីកបរ និងបណ្ដាលឱ្យមនុស្ស ២នាក់ បាត់បង់ជីវិត និង ៣នាក់រងរបួស។

តាមរយៈផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា វេលាម៉ោង ១១:៣៤នាទី នាថ្ងៃពុធ ៤កើ ត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កងកម្លាំងនគរបា ល អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ របួសធ្ងន់ ២នាក់ រីឯអ្នកបេីកបររងរបួសស្រាល។ ចំណែកឯមូលហេតុ បណ្ដាលមកពីរថយន្ដបែកកង់ក្រោយ ពេលកំពុងបេីកបរ។ បច្ចុប្បន្នកំលាំងនគរបាល បានជួយសង្រ្គោះដោយសហការពីកំលាំងនាយកដ្ឋាន-ក្រុមហ៊ុនផ្លូវល្បឿនលឿន បានធ្វើការតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ ស្ពឺ



