PR
GANZBERG បន្តដំណើរគុនខ្មែរ និង concert រយៈពេល 2ថ្ងៃពេញទៅដល់ស្រុកពួក ខេត្តសៀមរាប
BY Liny Chan
May 22, 2025
ភ្នំពេញ៖ GANZBERG សហការជាមួយទូរទស្សន៍ Town Full HD TV បានបង្កើតមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour Concert ដែលមានការប្រគំតន្រ្តី និងប្រដាល់គុនខ្មែរទៅគ្រប់រាជធានីខេត្តរយៈពេល 2ថ្ងៃពេញរៀងរាល់សប្តាហ៍។

ហើយនៅសប្តាហ៍នេះ ថ្ងៃទី 24-25 ឧសភា GANZBERG Kun Khmer Tour Concert នឹងធ្វើដំណើរទៅកាន់ស្រុកពួកខេត្តសៀមរាប ជាមួយវត្តមានកំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបដូចជា លោក Zedes លោកសុគន្ធថេរ៉ាយុ កញ្ញាស៊ីរីកា លោកHan Record និងកញ្ញា Bee Emm ពិសេសការប្រកួតប្រដាល់គុនខ្មែរជាមួយជំនួបកីឡាករទាំងជាតិនិងអន្តរជាតិជាច្រើនគូទៀតផង។

ការប្រគំតន្ត្រីនិងប្រដាល់គុនខ្មែរនេះ ចាប់ផ្តើមពីម៉ោង 7យប់តទៅ និងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HD TV និង Page ផ្លូវការ Beer GANZBERG៕


