PR June 2, 2025

ពិធីបើកសម្ពោធលក់ជាផ្លូវការ គម្រោងលំនៅឋានអារ៉ាខាវ៉ា ២

Liny Chan

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ, និងលោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិល ធីឌី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប សរុបប្រមាណ ១០០ នាក់។


គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការ វិនិយោគ ១០០% របស់ វិនិយោគិនជប៉ុន ដែល មានបទពិសោធជាង ៤០ ឆ្នាំ ក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និង សេវាគ្រប់គ្រងអចលនទ្រព្យ នៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និង កម្ពុជា។

លំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយ ត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និង ក្រុងតាខ្មៅ។ គម្រោងនេះត្រូវបាន សាង សង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែល មានពីរប្លុក ត្រូវជា ៤ អគារ សរុប ២២ ជាន់។ លំនៅឋានអារ៉ាខាវ៉ា ២ មាន យូនីតសរុបចំនួន ៩៦០ ដែល ក្នុងនោះមាន យូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២ ម៉ែត្រការ៉េ) និង យូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។

សម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្ម សំណង់អគារ និងការបំពាក់ បរិក្ខារគាំទ្រផ្សេងៗ ត្រូវបាន ធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែល ជាគម្រោងទី ១ និង ឈានមុខគេ ដោយ មានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និង ធ្វើឱ្យមានពន្លឺ និង ខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និង ផ្សែង ដែល អាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។

អគារលំនៅឋានអារ៉ាខាវ៉ាមានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ ស្របតាមស្តង់ដារបច្ចេកទេស ដោយរួមមាន អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅ តាម ទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការ បណ្តុះបណ្តាល និង ហាត់សមជាប្រចាំអំពីវិធីសាស្រ្ត បង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុង អគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមាន ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និង ចំណត។

លំនៅឋានអារ៉ាខាវ៉ា ក៏មានអភិវឌ្ឍជាគម្រោងផ្សារ ហាង ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ សម្រាប់គាំទ្រ និង បង្កលក្ខណៈងាយស្រួលដល់អ្នក រស់នៅផងដែរ។

អគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវបានគ្រប់គ្រង ថែទាំ និង រក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និងទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និង អ្ន ករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត។

កាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌ បង់រំលស់ ៤២ ខែ ដោយគ្មានប្រាក់កក់ និង ការប្រាក់ និង ផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយ ឥតគិតថ្លៃទៀតផង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ 012 582 999 / 098 999589