Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ត្រូវថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃនេះ, ច្រកទ្វារតំបន់ និងច្រករបៀង ក៏ត្រូវថៃបិទទាំងអស់ផងដែរ

    BY Liny Chan June 7, 2025
    អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ត្រូវថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃនេះ, ច្រកទ្វារតំបន់ និងច្រករបៀង ក៏ត្រូវថៃបិទទាំងអស់ផងដែរ

    (បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងប​ត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ហើយសម្រាប់ច្រកទ្វារតំបន់ទ្វេភាគី និងច្រករបៀងទាំងអស់ ក៏ត្រូវថៃបិទផងដែរ។

    សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា​ ថៃបានបិទនៅវេលាម៉ោងប្រមាណ ៤៖១៦នាទីរសៀលថ្ងៃនេះ ហើយពួកគេថា ចាប់ពីថ្ងៃស្អែកនឹងបើកនៅវេលាម៉ោង ៨ព្រឹករហូតដល់ម៉ោង៤រសៀល។
    តែយ៉ាងក៏ដោយ សម្រាប់ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃនឹងសម្រួលជូនរហូតដល់ម៉ោង៨យប់ថ្ងៃនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: