Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ៤ខែដើមឆ្នាំ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅតែមានភាពល្អប្រសើរដោយកើនឡើង ៤,៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់

    BY Liny Chan June 11, 2025
    ៤ខែដើមឆ្នាំ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅតែមានភាពល្អប្រសើរដោយកើនឡើង ៤,៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

    ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧% ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១% ហើយការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែលរូបនេះ។

    ជាមួយគ្នានេះ លោក ស៊ុន មេសា បានអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិកម្ពុជា ហើយលោកកីបានអំពាវនាវឱ្យបងប្អូនកម្មករបន្តជឿជាក់លើក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: