Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ វាយប្រហារឆ្នេរខាងកើតកោះតៃវ៉ាន់

    BY Liny Chan June 12, 2025
    គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ វាយប្រហារឆ្នេរខាងកើតកោះតៃវ៉ាន់

    (តៃប៉ិ)៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ នៅថ្ងៃពុធ ទី១១ ខែមិថុនា។ នេះបើតាមរដ្ឋបាលអាកាសធាតុកណ្ដាលរបស់កោះតៃវ៉ាន់។

    ប្រភពដដែលនេះ បានគូសបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ ៣០.៩ គីឡូម៉ែត្រ។ ប៉ុន្តែទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានសេចក្ដីរាយការណ៍អំពីការខូចខាតនោះទេ។

    គួរបញ្ជាក់ថា កោះតៃវ៉ាន់ តែងតែជួបប្រទះគ្រោះរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួនស្ថិតនៅតាមបណ្ដោយ «ខ្សែក្រវាត់ភ្លើង» ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រសព្វគ្នានៃផ្លាកតិចតូនិចពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: