ព័ត៌មានជាតិ
កម្ពុជាបង្វែរបណ្តាញអគ្គិសនីតភ្ជាប់ភ្លាមៗទៅឃុំប៉ាកខ្លង ខេត្តកោះកុង ក្រោយថៃកាត់ផ្តាច់បណ្តាញ
BY Liny Chan
June 14, 2025
(កោះកុង)៖ ក្រុមហ៊ុនអគ្គិសនីកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្វែរប្រើបណ្តាញជាតិអនុស្ថានីយ៍ឬស្សីជ្រុំ ភ្លាមៗតភ្ជាប់ទៅ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយក្រុមហ៊ុនថៃ កាត់ផ្តាច់អគ្គិសនី ដែលផ្គត់ផ្គង់ទៅកាន់ឃុំនេះ ដែលនៅជាប់ព្រំដែន។

ការបង្វែរប្រើបណ្តាញអគ្គិសនីជាតិ បានធ្វើឡើងភ្លាមៗតែម្តង ដោយមិនមានការរាំងស្ទះទេ។
កន្លងទៅ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ពេលនេះកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់ ហើយកម្ពុជាមិនបានយកអគ្គិសនីពីប្រទេសថៃតចូលបណ្តាញជាតិនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
